លេខាធិការដ្ឋាន IAACA បានជូនដំណឹងមក អ.ប.ព. អំពីការបញ្ចប់អាណត្តិរបស់លោក Simon Peh ក្នុងការធ្វើជាប្រធានសមាគមអន្តរជាតិ នៃអាជ្ញាធរប្រឆាំងអំពើពុករលួយ (IAACA) និងការប្រកាសតែងតាំងលោក Danny Woo ដែលជាស្នងការរបស់ ICAC ហុងកុង ប្រទេសចិន ដែលបច្ចុប្បន្នធ្វើជាប្រធានថ្មី នៃ IAACA ចាប់ពីថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៣។ ការជូនដំណឹងនេះ អាចចូលអានលម្អិតបានតាមរយៈ គេហទំព័រ https://www.iaaca.net ។ ..អានបន្ត..
សេចក្តីជូនដំណឹង ស្តីពីការបែងចែកក្រុមសិក្សាជូនសិក្ខាកាមដែលបានចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាល “ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការប្រឆាំងអំពើពុករលួយ» ឥតបង់ថ្លៃ សិក្សាផ្ទាល់នៅ អ.ប.ព. សម្រាប់ថ្ងៃសៅរ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២៣ (ក្រុមទី១) និងថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០២៣ (ក្រុមទី២)។ ..អានបន្ត..
សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលវគ្គបណ្តុះបណ្តាលស្តីពី «ការអប់រំផ្លូវចិត្ត» របស់ក្រុមប្រឹក្សាវិន័យ និងត្រួតពិនិត្យផ្ទៃក្នុង (ក.វ.ត.ផ) ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ អ.ប.ព. សិក្សាផ្ទាល់ ចំនួន ២៤២រូប និងសិក្សាតាមប្រព័ន្ធអនឡាញ zoom ក្រោមអធិបតីភាពលោកជំទាវ ចិន ច័ន្ទមុនី ឧបការី នៃ អ.ប.ព. និងជាប្រធានក្រុមប្រឹក្សាវិន័យ និងត្រួតពិនិត្យផ្ទៃក្នុង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ប្រធាន អ.ប.ព. និងការធ្វើបទឧទ្ទេសនាមពី ឯកឧត្តម ប៉ែន វិបុល រដ្ឋលេខាធិកា ក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅអង្គភាពប្រឆាំងអំពើពុករលួយ ។ ..អានបន្ត..
សេចក្តីប្រកាសព័ត៌មាន អំពីការប្រកាសទ្រព្យសម្បត្តិ និងបំណុល សម្រាប់សមាជិកសភា សមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ។ ..អានបន្ត..
ឯកសារមេរៀន នៃវគ្គបណ្តុះបណ្តាល “ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធការប្រឆាំងអំពើពុករលួយ» ដែលនឹងបង្រៀនដោយឥតបង់ថ្លៃ ពីសំណាក់ថ្នាក់ដឹកនាំនៃ អ.ប.ព. សម្រាប់បេក្ខជនត្រៀមប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិលនៃ អ.ប.ព. ឆ្នាំ២០២៣ ។ ..អានបន្ត..
សេចក្តីជូនដំណឹង ស្តីពីការបើកវគ្គបណ្តុះបណ្តាល “ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធការប្រឆាំងអំពើពុករលួយ» ដោយឥតបង់ថ្លៃ សម្រាប់បេក្ខជនត្រៀមប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិលនៃ អ.ប.ព. ឆ្នាំ២០២៣ ។
សូមបញ្ជាក់៖ បេក្ខជនដែលមានបំណងចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលនេះ សូមធ្វើការស្កេន QR code ដែលបានភ្ជាប់ជូនក្នុងសេចក្តីជូនដំណឹងខាងក្រោមនេះ ។ ..អានបន្ត..
សូមបញ្ជាក់៖ បេក្ខជនដែលមានបំណងចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលនេះ សូមធ្វើការស្កេន QR code ដែលបានភ្ជាប់ជូនក្នុងសេចក្តីជូនដំណឹងខាងក្រោមនេះ ។ ..អានបន្ត..
សេចក្តីជូនដំណឹង ស្ដីពីកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកទី២៦ អាណត្តិទី៣ ក្រោមអធិបតីភាពរបស់ ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅអង្គភាពប្រឆាំងអំពើពុករលួយ។ ..អានបន្ត..
ប្រកាសរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្តីពីការបង្កើតការិយាល័យច្រកចេញ ចូលតែមួយ របស់អគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់នៃកម្ពុជា ។ ..អានបន្ត..
ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និង ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការអង្គភាពប្រឆាំងអំពើពុករលួយ នៃស្ថាប័នប្រឆាំងអំពើពុករលួយ ផ្ញើសារលិខិតអបអរសាទរ គោរពជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាលដែលត្រូវបាន រដ្ឋសភា នីតិកាលទី ៧ បានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជា «នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា» សម្រាប់អាណត្តិទី៧ ក្នុងសម័យប្រជុំលើកដំបូង នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ..អានបន្ត..
ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និង ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការអង្គភាពប្រឆាំងអំពើពុករលួយ នៃស្ថាប័នប្រឆាំងអំពើពុករលួយ ផ្ញើសារលិខិតអបអរសាទរ គោរពជូន លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នីតិកាលទី ៧ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាលដែលត្រូវបានសមាជិក សមាជិកា នៃរដ្ឋសភា នីតិកាលទី ៧ បានបោះឆ្នោតជ្រើសតាំងជា «ប្រធានរដ្ឋសភា នីតិកាលទី ៧ នៃព្រះរាជាណាចក្រកម្ពុជា» ក្នុងសម័យប្រជុំលើកដំបូង នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ..អានបន្ត..