សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ

អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានរកឃើញអ្នកដាក់ពាក្យប្រឡង ចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១ ចំនួនបីនាក់ ដែលប្រើប្រាស់ឯកសារក្លែង

អ្នកនាំពាក្យ អ.ប.ព. មានកិត្តិយស សូមជម្រាបជូនសាធាណៈជនជ្រាបថា គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំការប្រឡងជ្រើសរើសឱ្យចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១ ដោយកំណត់កាលបរិច្ឆេទចាប់ផ្តើមលក់ពាក្យពី ថ្ងៃ ទី៣ ខែសីហា ឆ្នាំ២០២៦ និងបិទបញ្ចប់ការទទួលពាក្យនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ការប្រឡងជ្រើសរើសនេះ នឹងមានការចូលរួមសង្កេតការណ៍ដោយ ក្រុមការងារ អ.ប.ព.។
 Untitled Document