លិខិតរបស់លោក Drago KOS ជាព្រឹទ្ធបុរសបណ្តោះអាសន្ន និងជាលេខាធិការប្រតិបត្តិរបស់បណ្ឌិត្យសភាអន្តរជាតិប្រឆាំងអំពើពុករលួយ (IACA) ថ្លែងអំណរគុណចំពោះអង្គភាពប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបង់វិភាគទានចំនួន ១៥,០០០អឺរ៉ូ ចូលទៅក្នុងកញ្ចប់ថវិកាទូទៅរបស់ IACA សម្រាប់ឆ្នាំ២០២៥។ ការចូលរួមវិភាគទាននេះ គឺដើម្បីជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកម្មវិធីការងាររបស់ IACA សម្រាប់គោលដៅរួមនៃសុចរិតភាព និងអភិបាលកិច្ចល្អជាសកល។ NEW