នៅថ្ងៃទី ១៨-១៩ ខែ កញ្ញា ឆ្នាំ ២០២៥ គណៈប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ចំនួន ០២ រូប ដឹកនាំដោយ ឯកឧត្តម ទូច ស៊ុនណារី អនុប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ អមដោយ លោក ដេត មុនីរដ្ឋា មន្ត្រីការិយាល័យទប់ស្កាត់ បានចូលរួមក្នុងខួបលើកទី១១ កិច្ចប្រជុំកំពូលសន្តិភាពពិភពលោក នៃអង្គារសមាគមវប្បធម៌ឋានសួគ៌ សន្តិភាពពិភពលោក និងការស្តាឡើងវិញនូវពន្លឺ(HWPL) នៅទីក្រុងឆុងជូ នៃសាធារណរដ្ឋកូរ៉េ ។