សូមជម្រាបជូនដល់សាធារណជនជ្រាបថា នាថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) បានបើកកិច្ចប្រជុំលើកទី ២ សម្រាប់អាណត្តិទី៤។ កិច្ចប្រជុំនេះក៏ជាកិច្ចប្រជុំដំបូង បន្ទាប់ពី ប្រធាន និងអនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាផ្លូវការ។ អង្គភាពប្រឆាំងអំពើពុករលួយ សូមផ្សព្វផ្សាយជូននូវ មតិបើក និងមតិដឹកនាំសរុប របស់សម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ទាំងស្រុងដូចខាងលើនេះ។