សារលិខិតរំលែកមរណទុក្ខ របស់ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃស្ថាប័នប្រឆាំងអំពើពុករលួយ គោរពជូន លោកជំទាវ សាប៊ី ពិន្តា ព្រមទាំងក្រុមគ្រួសារ មានសេចក្តីក្រៀមក្រំ និងសោកស្តាយជាពន់ពេកនូវដំណឹងដ៏ក្រៀមក្រំបំផុតអំពី មរណភាពរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ ទីប្រឹក្សា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធភា នៃព្រះរាជាណាចក្រកម្ពុជា និងជា អតីតសមាជិករាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា ដែលត្រូវជាស្វាមីរបស់ លោកជំទាវ កាលពីថ្ងៃអាទិត្យ ១៣ កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២: ៥០ នាទី ទៀបភ្លឺ ក្នុងជន្មាយុ ៨៩ ឆ្នាំ ដោយជរាពាធ។ NEW
 Untitled Document