រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ និងរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ ដែលបានចាត់មន្ត្រីឱ្យចូលរួមសង្កេតការណ៍នៅគ្រប់ដំណាក់កាលទាំងអស់នៃដំណើរការនៃការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី១១, សិស្សក្រឡាបញ្ជី ជំនាន់ទី៨, សិស្សអាជ្ញាសាលាជំនាន់ទី២, សិស្សសារការី ជំនាន់ទី៣ និងការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមផ្ទៃក្នុង ជំនាន់ទី២ នាពេល កន្លងមកនេះ ដែលបានធ្វើឱ្យការប្រឡងប្រជែងទាំងនេះ បានប្រព្រឹត្តទៅប្រកបដោយតម្លាភាព សុក្រឹតភាព ត្រឹមត្រូវយុត្តិធម៌ និងទទួលបានទំនុកចិត្តពីសាធារណជនគួរជាទីមោទនៈ។