ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ក្នុងស្ថាប័នប្រឆាំងអំពើពុករលួយ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះ លោកជំទាវ ស៊ឹម គឹមសឿន និងបុត្រា បុត្រី ព្រមទាំងក្រុមគួ្រសារនៃសពឯកឧត្តម នួន បូផល ដែលត្រូវជាស្វាមី ឪពុកបង្កើត ឪពុកក្មេក ជីតា ជីតាទួត ជាទីគោរពស្រលាញ់បំផុត បានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១២ : ១៥ នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៦៧ ឆ្នាំ ដោយរោគាពាធ។
 Untitled Document