ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រី្ត និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងក្រុមគួ្រសារ ដែលមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃឹម ឆេង ដែលត្រូវជាម្ដាយបង្កើតជាទីគោរពស្រលាញ់បំផុតរបស់ ឯកឧត្តម សន្តិបណ្ឌិត និងជាម្តាយក្មេករបស់លោកជំទាវ បានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ៣ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១០ : ១៥ នាទីព្រឹក ក្នុងជន្មាយុ ៩៤ ឆ្នាំ ដោយជរាពាធ។