ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និង ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការអង្គភាពប្រឆាំងអំពើពុករលួយ នៃស្ថាប័នប្រឆាំងអំពើពុករលួយ ផ្ញើសារលិខិតអបអរសាទរ គោរពជូន លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នីតិកាលទី ៧ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាលដែលត្រូវបានសមាជិក សមាជិកា នៃរដ្ឋសភា នីតិកាលទី ៧ បានបោះឆ្នោតជ្រើសតាំងជា «ប្រធានរដ្ឋសភា នីតិកាលទី ៧ នៃព្រះរាជាណាចក្រកម្ពុជា» ក្នុងសម័យប្រជុំលើកដំបូង នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣
 Untitled Document