ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានផ្ញើសារចូលរួមរំលែកទុក្ខ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃព្រះរាជាណាចកកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ចំពោះមរណភាពរបស់ លោកជំទាវ ប៊ុន ស៊ីថា ហៅ ប៊ុន សាមហ៊ឹង ដែលត្រូវជាប្អូនថ្លៃស្រីរបស់ សម្ដេចតេជោ និងជាប្អូនស្រីបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានទទួលមរណភាព នៅថ្ងៃសុក្រ ១៣ កើត ខែ មាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៨:១៣ នាទីល្ងាច ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ ។
 Untitled Document