លិខិតថ្វាយព្រះពរ របស់ក្រុមប្រឹក្សា​ជាតិប្រឆាំងអំពើពុករលួយ ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការអង្គភាពប្រឆាំងអំពើពុករលួយ នៃស្ថាប័នប្រឆាំងអំពើពុករលួយ សូមព្រះបរមរាជានុញ្ញាត​ក្រាបបង្គុំទូលថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្ត​ឫក្សអធិកអធម មហាប្រសើរនៃព្រះរាជពិធីបុណ្យ​ចម្រើនព្រះជន្មគម្រប់ ៨៥ យាងចូល ៨៦ ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៩កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ នេះ ។
 Untitled Document